លោកសាស្រ្តាចារ្យ សួង ស៊ុម ធ្វេីដំណេីរចោលយេីង ទៅបរលោក នៅថ្ងៃទី២៥ ខែ កក្តដា ឆ្នាំ២០១៦ ក្រោមក្រសែភ្នែកដ៏សោកស្តាយក្រៀមក្រុំនៃកូនសិស្សរាប់រយ ពាន់ និងលោកសាស្រ្តារ្យ លោកគ្រូអ្នកគ្រូ រួមការងារ
គួរឲ្យស្តាយ ចំពោះការបាត់បង់ធនធានដ៏កម្រ លោកគ្រូអក្សរសាស្រ្ត ទស្សនវិជ្ជា តាំងពីសម័យសម្តេច ជួន ណាត
កូនសិស្សទាំងអស់ សូមឧទ្ទិស្សជូនបុណ្យកុសលដល់លោកគ្រូ សូមបានសោយសម្បត្តិក្នុងសុគតិភព
ហើយម្យ៉ាងវិញទៀតព្រះភិក្ខុ សាន ភារ៉េត បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីចំណាយទៅលើមេន សម្រាប់បូជាសពលោកគ្រូ សួង ស៊ុមផងដែរ។ ដូច្នេះសូមជូនបុណ្យកុសលផលបុណ្យដែលកើតឡើងអំពីបុណ្យនេះសូមអោយទវតាការពារបីបាច់ថែរក្សាញាតិញោមជាពុទ្ធ
បរិស័ទ ឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនធ្វើដំណើរទៅទីកន្លែងណាឲ្យសុខសុវត្ថិភាពរហូត សូមអនុមោទនា!!!