វត្ថុតំណាងព្រះពុទ្ធ
ផ្សាយ : 6 កុម្ភៈ 2024(អាន : 176 ដង)
ភ្លេងប្រពៃណី
ផ្សាយ : 14 កុម្ភៈ 2023(អាន : 679 ដង)
បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២
ផ្សាយ : 16 មិនា 2021(អាន : 986 ដង)
កត្តញ្ញូ
ផ្សាយ : 16 មិនា 2021(អាន : 749 ដង)
បុណ្យបច្ច័យ៤
ផ្សាយ : 16 មិនា 2021(អាន : 587 ដង)
Tel: (+855) 70 222 705
Tel: (+855) 12 612 705
ពិធីដង្ហែព្រះសព
(ព្រះគ្រូចៅអធិការវត្តសន្តិវ័ន តបរតោ លន់ រ៉ម)
កាលពីថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនិងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ១រសៀល បានចូលរួមដង្ហែព្រះសព ព្រះតេជគុណ (តបរតោ) លន់ រ៉ម ព្រះចៅអធិការវត្តសន្តិវ័ន ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានទទួលអនិច្ចធម្មកាលពីថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនិងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩:៤០នាទីព្រឹក ក្នុងព្រះជន្មាយុ ៨៦វស្សា ដោយជរាពាធ។ កម្មវិធីនេះមានការចូលរួមពីមន្រ្តីសង្ឃស្រុក និងកូនចៅសិស្សគណយ៉ាងច្រើនព្រះអង្គ ព្រមទាំងអភិបាលស្រុកសង្កែ មន្ទីធម្មការ មន្រ្តីរាជការ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ឯព្រះគុណម្ចាស់ សាន ភារ៉េត ក៏ដឹកនាំព្រះសង្ឃ និងញាតិញោមមកចូលរួមដែរ ក្នុងនោះបានចូលបច្ច័យបាន ៨៦ម៉ឺនរៀល និង ៣២០ដុល្លារ ធ្វើទាន ៣៤ម៉ឺនរៀល អង្ករមួយបាវ សាដកពីរ ភេសជ្ជៈមួយកេស ព្រមទាំងសូត្រធម៌ដង្ហែ និងអធិប្បាយផងដែរ។
សូមប្រគេន និងជូនបុណ្យកុសល ដល់ព្រះគុណម្ចាស់ និងញាតិញោម អោយបានចំណែកបុណ្យទាំងអស់គ្នា សូមអនុមោទនា!!!