Slide Item 1
Slide Item 3
Slide Item 2
Slide Item 4

    វីដេអូរ

    វត្ថុតំណាងព្រះពុទ្ធ

    ផ្សាយ : 6 កុម្ភៈ 2024
    (អាន : 55 ដង)

    ភ្លេងប្រពៃណី

    ផ្សាយ : 14 កុម្ភៈ 2023
    (អាន : 619 ដង)

    បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២

    ផ្សាយ : 16 មិនា 2021
    (អាន : 890 ដង)

    កត្តញ្ញូ

    ផ្សាយ : 16 មិនា 2021
    (អាន : 689 ដង)

    បុណ្យបច្ច័យ៤

    ផ្សាយ : 16 មិនា 2021
    (អាន : 541 ដង)

    ស្តាប់ធម្មទេសនា

    បុណ្យកាន់បិណ្ឌ វត្តត្នោត សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ១
    បុណ្យកាន់បិណ្ឌវត្តសារាវ័នតេជោ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
    ទីពឹង៣យ៉ាងរបស់មនុស្ស
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងចេតិយ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹម ភាគ១
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងប្រាង្គ សម្ដែងដោយ​ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹមគ្រហឹមដូចតោ ភាគ២

          

    Tel: (+855) 70 222 705

    Tel: (+855) 12 612 705

    Flag Counter

    ប្រវត្តិ វត្តបទុមវតីរាជវរាម

     

    វត្តបទុមវតីរាជវរារាម

    នៅក្នុងចំណោម​ វត្ត ៤៦៧៦វត្ត(២០១៤)​ និងទួល អាស្រម ទីបូជនីយដ្ឋានយ៉ាងច្រើនដែលជាទីគោរពសក្ការ: នៃប្រជាជនកម្ពុជា ក្នុងនោះ វត្តបទុមវតីរាជវរារាមក៏ជាអារាមដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលមានប្រវត្តិជាប់ទាក់ទងជាមួយនឹងការកកើតឡើងនៃរាជធានីភ្នំពេញ (តាមព្រះរាជពង្សាវតាក្រុងកម្ពុជាធិបតី)។ វត្តនេះមាន បណ្តោយ ពីខាងលិចទៅខាងកើត ២៦០ម៉ែត្រ និងទទឹង ពីខាងជើងទៅខាងត្បូង ២០២ម៉ែត្រ ស្ថិតនៅសង្កាត់ចតុមុខ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ប្រវត្តិវត្តបទុមវតីរាជវរារាម

    វត្តបទុមវតីរាជវរារាម ហៅកាត់ថា វត្តបទុមវតី​ឬវត្តបទុម កាលដើមឡើយមានឈ្មោះថា វត្តខ្ពបតាយ៉ង ព្រោះទីនេះជាដីខ្ពប របស់តាយ៉ងអ្នកធ្វើចម្ការ។ វត្តខ្ពបតាយ៉ង ត្រូវបានកសាងឡើងដំណលគ្នានឹងវត្តឧណ្ណាលោម អមសងខាងព្រះបរមរាជវាំង គឺវត្តឧណ្ណាលោមនៅពីខាងជើង​ ហើយវត្តខ្ពបតាយ៉ងនៅពីខាងត្បូងព្រះបរមរាជវាំងប្រមាណ៣០៩ម៉ែត្រ កសាងក្នុងឆ្នាំកុរ​ បញ្ចស័ក ព‍. ស ១៩៨៦ គ. ស ១៤៤៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះបរមរាជា (ពញាយ៉ាត)(ព. ស ១៩៣៧ . គ . ស ១៣៩៣ ដល់ ព​. ស ២០០៧ . គ. ស ១៤៦៣ ) សម័យនោះមិនទាន់មានចែកជានិកាយទេ ។

    សម័យក្រោយមកទៀតក្នុងរជ្ជកាលសម្តេចព្រះសុគន្ធបទព្រមទាំងព្រះរាជាក្រោយៗទៀតក៏បោះបង់ចោលទីក្រុងភ្នំពេញទៅសាងទីក្រុងថ្មីនៅទួលបាសាន(ឆ្នាំរោង សំរិទ្ធិស័ក ព.ស ២០៥២ គ.ស ១៥០៨ ម.ស ១៤៣០ ច.ស ៨៧០) និងទីផ្សេងៗទៀត វត្តខ្ពបតាយ៉ងនេះក៏ស្ងប់ស្ងាត់ការកសាងទៅវិញ រហូតដល់ក្លាយជាវត្តនៅក្នុងព្រៃ សូម្បីតែភិក្ខុ សាមណេរ មួយអង្គគង់នៅក៏គ្មានផង ហើយត្រូវអ្នកស្រុកបោះបង់ចោលរាប់រយឆ្នាំមកហើយ គេស្គាល់ឈ្មោះតែក្នុងព្រះរាជពង្សាវតាតែប៉ុណ្ណោះ​ ចំណែកទីតាំងពិតគឺមានតែរោងឧបោសថប្រក់ស្លឹកនិងព្រះជីរ៍មួយអង្គ ថ្មសន្លឹកសីមាមួយផ្ទាំង នៅក្នុងព្រៃទួលខ្ពស់មួយ ដែលក្បែរនោះពីខាងកើតមានខ្ពបតូចមួយវែង ដែលតាយ៉ងជីកយកទឹកស្រោចដំណាំគាត់ ហើយអ្នកស្រុកក៏តែងតែមកដងទឹកនេះយកទៅប្រើប្រាស់ ។

    រហូតមកដល់ឆ្នាំឆ្លូវ សប្តស័ក ព. ស ២៤០៨ គ. ស ​១៨៦៥ សម្តេចព្រះនរោត្តមបោះបង់

    ចោលក្រុងឧត្តុង្គមកកសាងក្រុងភ្នំពេញជាលើកទីពីរ ទ្រង់ត្រាស់បង្គាប់អោយគេដឹកឈើពីក្រុងឧត្តុង្គមកកសាងព្រះវិហារ កុដិ សាលា នៅទីទួលនោះ ទ្រង់អោយគេជីកគូ ស្នាមភ្លោះខាងជើង ខាងត្បូង ខាងលិចវត្ត​ ចាក់ដីពង្រីកទួល និងជីកខ្ពបចាស់នោះអោយជ្រៅជាងមុន រួចហើយអោយដាំដើមឈូកក្នុងគូស្នាមភ្លោះទាំងបីជ្រុងវត្ត។លុះរៀបចំវត្តបានសមគួរហើយ ក៏ធ្វើបុណ្យបញ្ចុះសីមា ឆ្លងវិហារ កុដិ សាលា និងប្រែឈ្មោះពីវត្តខ្ពបតាយ៉ង មកជា វត្តបទុមវតីរាជវរារាម វិញ មានន័យថា វត្តមានឈូកជារបង ជាអារាមដ៏ប្រសើររបស់ព្រះរាជា ជាប់រហូតមក ។

    តមកថ្ងៃអង្គារ ១០រោច ខែមាឃ​ ឆ្នាំកុរនព្វស័ក ព.ស ២៤៣០ គ.ស ១៨៨៧ សម្តេចព្រះនរោត្តមទ្រង់បានទទួលព្រះពោធិព្រឹក្ស ព្រមទាំងព្រះបរមសារីរិកធាតុ  ព្រះអរហន្តធាតុពីប្រទេសស្រីលង្កា ក៏ទ្រង់ប្រារព្ធពិធី បុណ្យ៣ថ្ងៃ ដាំព្រះមហាពោធិព្រឹក្សនោះនៅមុខព្រះវិហារវត្តបទុមវតីរាជវរារាម។

    ថ្ងៃពុធ ១រោច ខែពិសាខឆ្នាំរកា ឯកស័ក ព.ស ២៤៥២ ច.ស ១២៧១ ត្រូវនឹងថ្ងៃទី៨ ខែឧសភា គ.ស ១៩០៩ ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះស៊ីសុវត្ថិ (ព្រះបរមរាជានុកោដ្ឋ)សម្តេចព្រះមង្គលទេពាចារ្យ អៀម ប្រារព្ធពិធីបុណ្យបញ្ចុះព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុនៅថ្នាក់ខាងលើ ឯព្រះអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតី ប៉ាន បញ្ចុះថ្នាក់ខាងក្រោមក្នុងព្រះចេតិយធំដែលសម្តេចបានដឹកនាំកសាងមានកំពស់៣៣ម៉ែត្រ សណ្ឋាន៤ជ្រុងនៅខាងត្បូងព្រះវិហារ(គេហៅព្រះចេតិយ៨ទិស)មានចេតិយតូចៗជាបរិវារអមគ្រប់ជ្រុងទាំង៤      មួយៗកំពស់៦ម៉ែត្រ មានប្រាង្គគ្រប់ទាំង៤ជ្រុងរំលេចក្បូរក្បាច់រចនាយ៉ាងប្រណីត។

    នៅក្នុងឆ្នាំឆ្លូវ នព្វស័ក ព.ស២៤៨០ ​គ.ស ១៩៣៧ ក្នុងរជ្ជកាលនៃព្រះបាទសម្តេច ព្រះស៊ីសុវត្ថិមុនីវង្ស ព្រះមង្គលទេពាចារ្យ ស៊ុក ផ្តើមរុះរើព្រះវិហារចាស់ចេញ កសាងព្រះវិហារថ្មី។

    ព្រះវិហារថ្មីនោះកសាងរហូតមកដល់សម័យសម្តេចព្រះសុធម្មាធិបតី អ៊ុង ស្រី ក្នុងរជ្ជកាលនៃព្រះបាទសម្តេចព្រះនរោត្តម សីហនុវរ្ម័ន ទើបហើយស្រេចក៏ធ្វើបុណ្យសម្ពោធឆ្លង នៅថ្ងៃ សៅរ៍១៥កើត ខែផល្គុន ឆ្នាំមមីចត្វាស័ក ព.ស ២៤៨៥ ច.ស ១៣០៤ ត្រូវនឹងថ្ងៃទី២០ ខែមិនាគ.ស១៩៤២ ។ សម័យនោះវត្តបទុមវតីរាជវរារាមជាវត្តធំខាងគណៈធម្មយុត្តិក និកាយ ។

    នៅក្នុងឆ្នាំ ១៩៧៥ ដល់ ១៩៧៩ វត្តនេះត្រូវបានបោះបង់ចោលម្តងទៀត ដោយសាររបបកម្ពុជាប្រជាធិបតេយ្យ បណ្តេញផ្សឹកព្រះសង្ឃគ្មានសល់ គម្ពីរដីកាសស្ត្រា ក្បួនច្បាប់ សំណង់ផ្សេងៗត្រូវបំផ្លិចបំផ្លាញ បាត់ភាពអ៊ូអរ បាត់សម្លេងធម៌ វត្តបទុមវតីទៅជាស្ងាត់ជ្រងំ​ ដុះស្មៅដុះព្រៃឡើងវិញ។

    ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ ដល់ ១៩៨៩ វត្តនេះជាទីសំណាក់នៃកងទ័ពវៀតណាម។

    លុះដល់ឆ្នាំ១៩៨៩ ក្រោយពីមានព្រះពុទ្ធសាសនា មានព្រះសង្ឃឡើងវិញ ទើបប្រមុខដឹកនាំប្រទេស មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម បាននិមន្តសម្តេចព្រះពោធិវ័ង្ស   នន្ទ ​ង៉ែត មកពីវត្តលង្កាកុសុមារាម មកគង់នៅដើម្បីដឹកនាំព្រះសង្ឃ ពុទ្ធបរិស័ទរហូតមក។ ចាប់ពីពេលនោះមកវត្តបទុមវតីរាជវរារាមក៏ក្លាយជាវត្តរបស់ព្រះសង្ឃគណៈមហានិកាយ មានព្រះសង្ឃមកគង់នៅរៀនសូត្រកាន់តែច្រើនឡើងៗ។

    ឆ្នាំ ១៩៩១ ព្រះមហាវីរក្សត្រ ព្រះបាទនរោត្តម សីហនុ បានធ្វើមាតុភូមិនិវត្តន៍ ក៏សុំឲ្យ សម្តេចព្រះសុគន្ធាធិបតី ប៊ូ គ្រី សម្តេចព្រះសង្ឃរាជគណៈធម្មយុត្តិកនិកាយមកគង់នៅវត្តបទុមវតីដែរ តែមានចំនួនតែមួយកុដិប៉ុណ្ណោះ រហូតមកទល់សព្វថ្ងៃមានព្រះសង្ឃតែ​២០ ទៅ៣០ អង្គទេ ចំណែកខាងគណៈមហានិកាយវិញក្នុងមួយឆ្នាំមានព្រះសង្ឃមកគង់នៅរៀនសូត្រជាង៤០០អង្គ ឯនិស្សិត ពី ៦០០ ទៅ ៧០០នាក់។

    បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាសម្តេចព្រះចៅអធិការ ព្រមទាំងព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ បានពង្រឹងធម៌ វិន័យ បដិបត្តិ សិក្សា អប់រំប្រកបដោយការសន្តោសដ៏ខ្ពង់ខ្ពស់ ធ្វើឲ្យនិស្សិតបានបញ្ចប់ការសិក្សាដោយជោគជ័យរាប់រយនាក់ជាបន្តបន្ទាប់។  ឯខាងពុទ្ធចក្រក៏មានព្រះសង្ឃចេះដឹងច្រើនអង្គ បាន សរសេរសៀវភៅផ្សព្វផ្សាយអប់រំ ជាគ្រូ សាស្ត្រាចារ្យ ជាធម្មកថិកទេសនា មានចំនួនច្រើនជាងវត្តដទៃក្នុងប្រទេសកម្ពុជា។ដោយមានការសហការយ៉ាងល្អ ជាមួយព្រះសង្ឃគ្រប់ព្រះអង្គ រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ ទាំងឡាយក្នុងវត្តត្រូវបានរៀបចំយ៉ាងល្អគួរឲ្យជ្រះថ្លា មានការរៀបចំទីធ្លាវត្ត ប្រព័ន្ធទឹក ប្រព័ន្ធលូ​ ផ្លូវថ្នល់ សួនច្បារ របង សំណង់ផ្សេងៗ កុដិចាស់ៗទាំងឡាយ ត្រូវបានកសាងជាថ្មី និងជួសជុលកែលម្អបំពេញបន្ថែមតាមតម្រូវការជាក់ស្តែង។ ដំណាក់កាលចុងក្រោយនេះ (២០១៤.២០១៥)បាននឹងកំពុងកសាងឧបដ្ឋានសាលាដ៏ធំទូលាយ ស្រស់ស្អាត ដើម្បីឆ្លើយតបតាមតម្រូវការរបស់ពុទ្ធបរិស័ទសម្រាប់បំពេញបុណ្យកុសល និងកម្មវិធីផ្សេងៗនៃសាសនានិងសង្គម។

    ព្រះចៅអធិការវត្តបទុមវតីរាជវរារាម

    កាលពីនៅឈ្មោះវត្តខ្ពបតាយ៉ង ក្នុងរជ្ជកាលសម្តេចព្រះបរមរាជា ពញាយ៉ាត មិនមាន  ពត៌មានបញ្ជាក់ពីវត្តមានព្រះសង្ឃ និងសមណសក្តិ ព្រះចៅអធិការ ប៉ុន្មានអង្គមកទេ តែដល់សម័យកាលសម្តេច ព្រះនរោត្តមមកកសាងជាលើកទីពីរ មានកត់ត្រាដូចតទៅនេះ៖

    ១‍.សម្តេចព្រះសុគន្ធាព្រះសង្ឃរាជាធិបតី បញ្ញាសីលោ ប៉ាន ( ព. ស ២៤០៨ គ.​ស ១៨៦៥ ដល់ ព.ស ២៤៣៧ គ.ស​១៨៩៣ )  ។

    ២. សម្តេចព្រះមង្គលទេពាចារ្យ ភទ្ទគូ អៀម ព្រះសង្ឃនាយក (ព.ស ២៤៣៧  គ.ស ១៨៩៣ ដល់ ព.ស ២៤៦៥ គ.ស ១៩២២)    ។

    ៣. សម្តេចព្រះមង្គលទេពាចារ្យ បញ្ញាបទីបោ ស៊ុក ព្រះសង្ឃនាយក (ព.ស ២៤៦៦    គ.ស ១៩២៣ ដល់ ព.ស ២៤៨៥ គ.ស ១៩៤២ )  ។

    ៤. សម្តេចព្រះសុធម្មាធិបតី ពុទ្ធនាគោ អ៊ុង ស្រី ព្រះសង្ឃនាយក (ព.ស ២៤៨៦ គ​​.ស ១៩៤២ ដល់ ព.ស ២៤៩៨ គ.ស ១៩៦៥ ) ។

    ៥. សម្តេចព្រះសុធម្មាធិបតី ឥន្ទញាណោ ភុល ទេស ព្រះសង្ឃរាជថ្នាក់ទីពីរ (ព.ស ២៤៩៨ គ.ស ១៩៥៦ ដល់  ព.ស ២៥០៩ គ.​ស ១៩៦៦ ) ។

    ៦. សម្តេចព្រះសុធម្មាធិបតី គន្ធរោ ទេព លឿង ព្រះសង្ឃនាយក (ព.ស​ ២៥០៩ គ.ស​ ១៩៦៦ ដល់ ព.ស ២៥១៩  គ.ស ១៩៧៥ ) ។

    ៧ .សម្តេចព្រះសង្ឃរាជ ហ៊ី ជា  ព្រះសង្ឃនាយកស្តីទី​ (ព.ស ២៥១៩  គ.ស ១៩៧៥ មិនបានមួយសប្តាហ៍ផងក៏ចូលដល់របបប៉ុលពត )។

    សម្តេចព្រះសង្ឃរាជទាំង៧ ព្រះអង្គខាងលើ ជាគណធម្មយុត្តិកនិកាយ ។

    ៨- សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បស្សទ្ធិពោជ្ឈង្គោ សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ( គ.​ស ១៩៨៩ ដល់ បច្ចុប្បន្ន )។                                                                                                                                                                                                                                         ​​                      ផល្លាបុត្តោ សាន ភារ៉េត