Slide Item 1
Slide Item 3
Slide Item 2
Slide Item 4

    វីដេអូរ

    វត្ថុតំណាងព្រះពុទ្ធ

    ផ្សាយ : 6 កុម្ភៈ 2024
    (អាន : 100 ដង)

    ភ្លេងប្រពៃណី

    ផ្សាយ : 14 កុម្ភៈ 2023
    (អាន : 646 ដង)

    បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២

    ផ្សាយ : 16 មិនា 2021
    (អាន : 927 ដង)

    កត្តញ្ញូ

    ផ្សាយ : 16 មិនា 2021
    (អាន : 718 ដង)

    បុណ្យបច្ច័យ៤

    ផ្សាយ : 16 មិនា 2021
    (អាន : 556 ដង)

    ស្តាប់ធម្មទេសនា

    បុណ្យកាន់បិណ្ឌ វត្តត្នោត សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ១
    បុណ្យកាន់បិណ្ឌវត្តសារាវ័នតេជោ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
    ទីពឹង៣យ៉ាងរបស់មនុស្ស
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងចេតិយ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹម ភាគ១
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងប្រាង្គ សម្ដែងដោយ​ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹមគ្រហឹមដូចតោ ភាគ២

          

    Tel: (+855) 70 222 705

    Tel: (+855) 12 612 705

    Flag Counter

    បុណ្យកឋិនទានវត្តត្នោត

                                                               បុណ្យកឋិនទានវត្តត្នោត        ​

       ខ្ញុំព្រះករុណា អាត្មាភាព និងអាចារ្យគណៈកម្មការ  ចំណុះជើងវត្ត វត្តពោធិរតនារាម​(ត្នោត) ភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើម​ធ្វើ បុណ្យកឋិនទានសាមគ្គី  ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រៃមាស(បីខែ)​ក្នុង​ពទ្ធ​សីមាវត្តត្នោត និងប្រមូលបច្ច័យកសាងសាលាឆាន់ថ្មី​ កសាងអំពីបេតុង។​

               អាស្រ័យហេតុនេះ ខ្ញុំ​ព្រះករុណា ​យើងខ្ញុំសូម​​និមន្ត យាង អញ្ជើញ ​​​​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ​​លោកស្រី ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋា​នចូល​រួម​ក្នុងកម្ម​វិធី​បុណ្យនេះ និង​​អនុមោទនា​ កុសល​ផល​បុណ្យ​តាមកម្លាំង​​​សទ្ធាជ្រះថ្លារៀងៗអង្គ និងរៀងៗខ្លួន។

                                     ​​                        ​កម្មវិធីបុណ្យ

    ថ្ងៃចន្ទ័ ១៣កើត ខែកត្កិក ​ ឆ្នាំមមែ សប្តស័ក ​​ព.ស២៥៥៩ ត្រូវនឹងថ្ងៃ​​ទី២៣ ខែវិច្ឆិកា​ គ.ស២០១៥  »ពេលម៉ោង០២:០០រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយធ្វើបទនមស្ការព្រះរតនត្រៃ និមន្តព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា។

    »លុះព្រឹកឡើងថ្ងៃអង្គារ៍១៤កើត ត្រូវនឹងថ្ងៃទី២៤ ខែឆ្នាំដដែលម៉ោង៦:៣០ព្រឹកប្រគេន​យាគូ​ដល់ព្រះសង្ឃ។

    »ម៉ោង១០:០០ថ្ងៃត្រង់វេរភត្តាហារប្រគេនព្រះសង្ឃ ម៉ោង០១:០០រសៀលដង្ហែអង្គកឋិនទាន​ប្រទក្សិណ​​​​​ ៣ជុំ​ព្រះ​វិហារ រួចវេរប្រគេនព្រះសង្ឃក្រាលគ្រងជាកិច្ចបង្ហើយបុណ្យ។

                                                         អ្នកផ្តើមបុណ្យ

    -ព្រះមហា សាន ភារ៉េត  វត្តបទុមវតី          -ព្រះមហា អ៊ឹម សំអាត (តាស្រែហុយ)

    -ព្រះមហា​ ខាត់ សុគឿន (ព្រះគ្រូកង្រី)        -ព្រះភិក្ខុ នៅ សូរិយា (ឥណ្ឌាលក់មុង)

    -ព្រះធម្មាចារ្យ វ៉ាន់ ចិន្តា បាត់ដំបង            -ឧបាសក  ហែម​ សុខមាន និងភរិយាព្រមទាំងបុត្រ

    -ឧបាសិកា     តាំង គឹម កូយ និង​កូនចៅ     -ឧបាសិកា   ខូយ សុណ្ណនី  និង​កូនចៅ

    -ឧបាសិកា   សឿង សុគា និង                   -ឧបាសិកា    សឿង សម្បូរ  ព្រមទាំងកូនចៅ

    -ឧបាសិកា  អ៊ុក ចិន្ដា                             `-ឧបាសិកា  នី​​​ ហឿន  ព្រមទាំងបុត្រ

    -ឧបាសក​ ខេម និងភរិយា នេត្រ ភារី​          -ឧបាសិកា នេត្រ សុភ័ណ្ឌ ព្រមទាំងបុត្រ

    -អាចារ្យគណៈកម្មការ  ចំណុះជើងវត្តត្នោត និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន

    -ទូរស័ព្ទទាក់ទង ០៦៨ ២២២ ៧០៥  !  ០១២​ ៦១២ ៧០៥