Slide Item 1
Slide Item 3
Slide Item 2
Slide Item 4

    វីដេអូរ

    វត្ថុតំណាងព្រះពុទ្ធ

    ផ្សាយ : 6 កុម្ភៈ 2024
    (អាន : 122 ដង)

    ភ្លេងប្រពៃណី

    ផ្សាយ : 14 កុម្ភៈ 2023
    (អាន : 661 ដង)

    បុណ្យទក្ខិណានុប្បទាន ទេសនាគ្រែ២

    ផ្សាយ : 16 មិនា 2021
    (អាន : 949 ដង)

    កត្តញ្ញូ

    ផ្សាយ : 16 មិនា 2021
    (អាន : 731 ដង)

    បុណ្យបច្ច័យ៤

    ផ្សាយ : 16 មិនា 2021
    (អាន : 570 ដង)

    ស្តាប់ធម្មទេសនា

    បុណ្យកាន់បិណ្ឌ វត្តត្នោត សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ២
    បុណ្យកាន់បិណ្ឌ ទូរទស្សន៏ cnc សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត ភាគ១
    បុណ្យកាន់បិណ្ឌវត្តសារាវ័នតេជោ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត
    ទីពឹង៣យ៉ាងរបស់មនុស្ស
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងចេតិយ សម្ដែងដោយ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹម ភាគ១
    បុណ្យពុទ្ធាភិសេក ពិស្ដារ បញ្ចុះអដ្ឋិធាតុ និង ឆ្លងប្រាង្គ សម្ដែងដោយ​ ព្រះវិជ្ជាកោវិទ សាន ភារ៉េត និង លោកគ្រូ វត្តតាមឹមគ្រហឹមដូចតោ ភាគ២

          

    Tel: (+855) 70 222 705

    Tel: (+855) 12 612 705

    Flag Counter

    បុណ្យបញ្ចុះបឋមសិលា វត្តត្នោត

      

     

     

                                       បុណ្យបញ្ចុះបឋមសិលា វត្តត្នោត

                   ខ្ញុំព្រះករុណា អាត្មាភាព និងអាចារ្យគណៈកម្មការ  ចំណុះជើងវត្ត វត្តពោធិរតនារាម​(ត្នោត) ភូមិត្នោត ភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង បានមូលមតិគ្នាជាឯកច្ឆន្ទផ្តើម​ធ្វើ     បុណ្យបញ្ចុះបឋមសិលានិងបុណ្យផ្កាសាមគ្គី ដើម្បីសុំទឹកដីជយ័ភូមិទីកន្លែង កសាងឧបដ្ឋាន សាលា​អំពីបេតុង​​ ដែលមានបណ្តោយ៣២ម៉ែត្រ និងទទឹង២០ម៉ែត្រ។​                          ​                                                  អាស្រ័យហេតុនេះ ខ្ញុំ​ព្រះករុណា ​យើងខ្ញុំសូម​​និមន្ត យាង អញ្ជើញ ​​​​ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ​​លោកស្រី ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋា​នចូល​រួម​ក្នុងកម្ម​វិធី​បុណ្យនេះ និង​​អនុមោទនា​ កុសល​ផល​បុណ្យ​តាមកម្លាំង​​​សទ្ធាជ្រះថ្លារៀងៗអង្គ និងរៀងៗខ្លួន។

       កម្មវិធីបុណ្យ

    ថ្ងៃអង្គារ៍ ១២កើត ខែមិគសិរ ​ ឆ្នាំមមែ សប្តស័ក ​​ព.ស២៥៥៩ ត្រូវនឹងថ្ងៃ​​ទី២២ ខែធ្នូ​ គ.ស២០១៥  »ពេលម៉ោង០៨:០០ព្រឹកជួបជុំពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានម៉ោង១១:០០ថ្ងៃត្រង់ប្រគេនចង្ហាន់ព្រះសង្ឃ

    ម៉ោង០៣:០០រសៀលជួបជុំពុទ្ធបរិស័ទរៀបចំពិធីក្រុងពាលីនិងពិធីបញ្ចុះបឋមសិលាបន្ទាប់មកធ្វើ   បទនមស្ការព្រះរតនត្រៃ និមន្តព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ។លុះព្រឹកឡើងថ្ងៃពុធ១៣កើត ត្រូវនឹងថ្ងៃទី២៣ ខែឆ្នាំដដែលម៉ោង៦:៣០ព្រឹកប្រគេន​យាគូ​ដល់ព្រះសង្ឃ។»ម៉ោង១០:០០ថ្ងៃត្រង់វេរអង្គផ្កា និងភត្តាហារប្រគេនព្រះសង្ឃ​និងចាប់​ផ្តើមដំណើ​ការសា​ងសង់តទៅ ។