ព្រះជាជាណាកច្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ក្រសួងធម្មការ និងសាសនា
អគ្គនាយកដ្ឋានកិច្ចការសាសនា
នាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម
នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម នៃក្រសួងធម្មការ និងសាសនា
ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
រៀបចំដឹកនាំដោយ
ឯកឧត្តមបណ្ឌិត មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាលសហការជាមួយនឹងអគ្គនាយកដ្ឋានវិទ្យុ, ទូរទស្សន៍ជាតិ និងឯកជន
លើកទី ១៣២ ស្មើនឹង ៥៣៤ ចំណងជើងព្រះធម៌
ថ្ងៃអាទិត្យ ១៥រោច ខែបុស្ស ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦
ការសម្តែងព្រះធម៌
ស្តីអំពី
ការមិនខ្លាចមរណៈ ៥យ៉ាង
១- សទ្ធាបរិភាវិតំ ចិត្តំ ចិត្តដែលបុគ្គលអប់រំហើយដោយសទ្ធា។
២- សីលបរិភាវិតំ ចិត្តំ ចិត្តដែលបុគ្គលអប់រំហើយដោយសីល។
សម្តែងដោយព្រះគ្រូ សាន ភារ៉េត ធម្មកថិកាចារ្យ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ។
៣- សុតបរិភាវិតំ ចិត្តំ ចិត្តដែលបុគ្គលអប់រំហើយដោយសុតៈ។
៤- ចាគបរិភាវិតំ ចិត្តំ ចិត្តដែលបុគ្គលអប់រំហើយដោយចាគៈ។
៥- បញ្ញាបរិភាវិតំ ចិត្តំ ចិត្តដែលបុគ្គលអប់រំហើយដោយបញ្ញា។
សម្តែងដោយ ព្រះភិក្ខុពុទ្ធង្កុរ វ៉ង់ សុភស្តុ ព្រឹទ្ធបុរសរង គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។
- សរុបខ្លឹមសារ និងដោះស្រាយសំណួរ ដោយ ព្រះវជិរបញ្ញោ សាន សុជា ព្រះចៅអធិការវត្តមណីរតនារាម ខេត្តពោធិ៍សាត់។
- ប្រធានបទខាងលើនេះ សម្របសម្រួលដោយ ព្រះញាណវង្ស ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ គង់នៅវត្តបទុមវតី រាជធានីភ្នំពេញ។
- និពន្ធកំណាព្យតាមខ្លឹមសារប្រធានបទធម៌ ដោយឯកឧត្តមឧទ្ទេសាចារ្យ ប៊ុន បុណ្យសារ៉ាត់ ទីប្រឹក្សាក្រសួង និងជាសាកលវិទ្យាធិការ រង, ស្មូត ដោយលោកស្រី នេត្រ លីអេង, នេត្រ មុំ ខេត្តតាកែវ។
១-ព្រះធម៌ទេសនាជួយអប់រំទូន្មាន បណ្តុះស្មារតី ផ្នត់គំនិតកូនខ្មែរគ្រប់រូបឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តី ថ្លៃថ្នូរ ស្គាល់បាប ស្គាល់បុណ្យ ស្គាល់គុណ ស្គាល់ទោស ស្គាល់ខុស ស្គាល់ត្រូវ និងស្គាល់ព្រហ្មវិហារធម៌ទាំង៤គឺៈ មេត្តា ករុណា មុទិតា និង ឧបេក្ខា។ ២-ចៀសផុតពីគ្រឿងស្រវឹង គ្រឿងញៀន, អំពីជំងឺអេដស៍ និងជំងឺកាមរោគ, ពីការជួញដូរស្រ្តី និងកុមារ។ ៣-ចៀសផុតពីការចាប់បង្ខំ ផ្លូវភេទ(សេពសន្ថុវៈ)។ ៤-ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។ ៥-ចៀសផុតពីក្មេងទំនើង (មនុស្សទំនើង)។ ៦-ជួយផ្តល់ដំបូន្មាន ដល់ស្ត្រីដែលមានផ្ទៃពោះ ធ្វើយ៉ាងណាឲ្យចេះរក្សាគភ៌ ឧស្សាហ៍ទៅពិនិត្យ និងប្រឹក្សាជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ដើម្បីឲ្យមាតានិងទារក មានសុខភាពល្អ អាចកាត់បន្ថយនិងចៀសឲ្យផុតគ្រោះថ្នាក់ដល់អាយុជីវិតពេលប្រសូតបុត្រ។ ៧-បង្ការគ្រោះថ្នាក់ចរាចរ, ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមាន គ្រោះថ្នាក់ចរាចរ។ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព។ បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់។ ៨-ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារ កិច្ចល្អ។ ៩-រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព៕
ឯកសារយោងៈ សុត្តន្តបិដក លេខ ៣៩ ទំព័រ ១២៧
គេហទំព័រៈ www.mocar.gov.kh , www.budinst.gov.kh , www.solidarityfront.org.kh
ទូរព័ទ្ទ ០១២ ៧១ ៦៧ ៨៥ , ០១៦ ៧៤៣ ១២៦